បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta បានធ្វើការសម្រេចចិត្តអំពីអនាគតកីឡាករខ្ចីជើង Joao Cancelo នឹង Joao Felix ហើយ។
លោក Laporta បានបញ្ជាក់ថា៖ “យើងចង់ឱ្យពួកគេបន្តស្នាក់នៅសម្រាប់រដូវកាលបន្ទាប់ទៀត។ ហើយលោក Deco នឹងធ្វើការលើរឿងនេះ ហើយពួកយើងទទួលបានព័ត៌មានខ្លះពីលោក Hansi Flick ដែលមានការជឿជាក់ថាពួកគេទាំង ២គឺជាកីឡាករសំខាន់”៕