Juventus គ្រោងយកកីឡាករ McKennie ទៅប្តូរយកកីឡាករម្នាក់របស់ Aston Villa

បរទេស៖ កីឡាករ McKennie នៅសល់កុងត្រាតែ ១២ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Juventus ខណៈមិនទាន់មានការចរចាអំពីការបន្តកុងត្រាថ្មីនោះទេ ហើយនោះបានបង្កើតការចរចារក្នុងការចាកចេញជាច្រើនជាមួយនឹងជម្រើសក្នុងការដោះដូរ។ គាត់ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹបជាច្រើននៅតំបន់អឺរ៉ុប ហើយក៏មានក្លឹបនៅអង់គ្លេសផងដែរ។

Douglas Luiz Aston Villa

ក្លឹប Aston Villa ត្រូវបានមើលឃើញថាជាកន្លែងមួយដែលគាត់អាចនឹងត្រូវផ្ទេរទៅ ខណៈពួកគេត្រូវរៀបចំនៅក្រុមសម្រាប់ការប្រកួតប្រជែងនៅ Champions League នារដូវកាល ២០២៤-២៥។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Gianluca Di Marzio បានអោយដឹងថាជម្រើសក្នុងការដោះដូរកីឡាករអាចនឹងត្រូវបានពិចារណា។ ក្លឹប Juventus ចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិប្រេស៊ីល Luiz ហើយក្លឹបរីករាយក្នុងការដាក់សំណើរកីឡាករ McKennie ជាមួយផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ៦០លានអឺរ៉ូសម្រាប់ផ្ទេរកីឡាករប្រេស៊ីលរូបនេះ៕

Previous articleក្លឹប AC Milan កំពុងតាមដានខ្សែការពារស្តាំទាំង ៣រូបនេះ
Next articleLaporta ចេញមកបញ្ជាក់អំពីអនាគតកីឡាករខ្ចីជើង Joao Cancelo នឹង Joao Felix