បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប AC Milan កំពុងសម្លឹងរកមើលខ្សែការពារស្តាំថ្មីសម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ។
ក្នុងនោះកីឡាករ Tiago Santos ជាគោលដៅអាទិភាព ស្របជាមួយនឹងកីឡាករ Emerson Royal របស់ក្លឹប Spurs ប៉ុន្តែនៅមិនទាន់មានការចរចាណាមួយកើតឡើងនោះទេ។ ខណៈកីឡាករ Arnau Martinez ក៏ស្ថិតនៅក្នុងបញ្ជីដែលក្លឹប AC Milan តាមដានផងដែរនៅរយៈពេលប៉ុន្មានខែកន្លងមកនេះ៕