កីឡាករ Bruno Guimarães បញ្ជាក់យ៉ាងខ្លីជុំវិញអនាគតនៅ Newcastle

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាកីឡាករ Bruno Guimarães បញ្ជាក់អំពីអនាគតខ្លួននៅ Newcastle ថា៖

“អនាគតរបស់ខ្ញុំ? ខ្ញុំ​កំពុង​ជាប់​កុងត្រា​នៅ Newcastle ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងជាមួយ Financial Fair Play នោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថាខ្ញុំសប្បាយចិត្តខ្លាំងណាស់។ វាពិតជាល្អណាស់ដែលឃើញឈ្មោះរបស់ខ្ញុំភ្ជាប់ជាមួយក្លឹបធំៗ វាមានន័យថាខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំបានល្អ… ប៉ុន្តែខ្ញុំមិនបារម្ភទេ ខ្ញុំសប្បាយចិត្តនៅ Newcastle ។ យើង​នឹង​មើល​ឃើញ​ថា​មាន​អ្វី​កើត​ឡើង”៕

Previous articleHarry Maguire ពោលយ៉ាងនេះ ក្រោយត្រូវដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស
Next articleលោក Southgate និយាយអំពីការដកកីឡាករ Maddison និង Grealish