បរទេស៖ ក្លឹប Borussia Dortmund បាននឹងកំពុងពិចារណាលើការផ្ទេរកខ្សែការពារកណ្តាលសញ្ជាតិអៀរឡង់កីឡាករ Jake O’Brien។
បន្ទាប់ពីបញ្ចប់រដូវកាលជាមួយក្លឹប Lyon ក្នុង Ligue 1 ខ្សែការពាររូបនេះបានធ្វើអោយមានការចាប់អារម្មណ៍អំពីក្លឹបនៅជុំវិញទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ Irish Independent បានអោយដឹងថាក្លឹប Dortmund កំពុងតាមដានគាត់។ ហើយខាងក្លឹប Everton ក៏បានកំពុងតាមដានការវិវត្តន៍របស់កីឡាករវ័យ២៣ឆ្នាំរូបនេះដូចគ្នា។ ក្រុមនៅ Serie A ក៏បាបង្ហាញនៅការចាប់អារម្មណ៍ផងដែរ ដោយក្នុងនោះជាក្លឹប AC Milan៕