Leverkusen កាន់តែខិតជិតការចុះហត្ថលេខាយកខ្សែការពារវ័យក្មេងរបស់ Barca

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអ៊ីតាលីកីឡាករ Andrea Natali ពីក្លឹប Barça។

May be an image of 1 person, playing football, playing soccer and text

ក្លឹប Barca កំពុងផ្តល់នៅកិច្ចសន្យាថ្មីសម្រាប់កីឡាកររូបនេះ ប៉ុន្តែក្លឹប Bayer កំពុងជម្រុញការផ្ទេរដូចគ្នា វាត្រូវបានរំពឹងទុកថានឹងអាចផ្ទេរបានរួចរាល់ និងចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។ កីឡាករ Natali បានឈ្នះពាន Euro U១៧ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ខណៈក្លឹប Leverkusen នឹងរៀបចំនៅប្រាក់សំណង ១លានអឺរ៉ូ៕

Previous articleលោក Gareth Southgate លើកឡើងយ៉ាងនេះក្រោយអង់គ្លេសប្រកួតចាញ់
Next articleខ្សែការពារ Jake O’Brien បានធ្វើអោយក្លឹបនៅក្នុងលីគកំពូលទាំង ៣ប្រជែងគ្នា