បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Graeme Bailey បានអោយដឹងថាប្អូនប្រុសរបស់កីឡាករ Kylian Mbappe គឺកីឡាករ Ethan Mbappe បានត្រៀមក្នុងការចាកចេញពីក្លឹប Paris Saint-Germain នៅក្នុងរដូវក្តៅនេះដូចគ្នា។
ប៉ុន្តែកីឡាករ Ethan Mbappe បានសម្រេចចិត្តមិនទៅចូលរួមជាមួយនឹងក្លឹបនៅ Premier League នោះទេ បើទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ។ ដោយគាត់អាចនឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Lille៕