បរទេស៖ ជាមួយនឹងកុងត្រារបស់កីឡាករ Yoro ដែលនៅសល់តែមួយឆ្នាំទៀតនៅក្លឹប Lille បានធ្វើអោយមានការប្រកួតប្រជែងយ៉ាងខ្លាំងអំពីសំណាក់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថា កីឡាករ Yoro បានបង្ហាញពីចំណូលចិត្តក្នុងការចូលរួមជាមួយក្លឹប Real Madrid ខណៈក្លឹប United នៅតែព្យាយាមក្នុងការចុះហត្ថលេខាយករូបគាត់ដដែរ។
ដោយបានមើលឃើញអំពីសមត្ថភាពការពារ និងភាពចាស់ទុំរបស់គាត់ កីឡាករ Yoro បានក្លាយជាគោលដៅសម្រាប់ក្រុមដែលចង់បានខ្សែការពារវ័យក្មេង និងមានទេពកោសល្យ។ ក្លឹប Lille បានទាមទារនៅតម្លៃ ៥០លានផោនសម្រាប់ការផ្ទេរ ប៉ុន្តែមកដល់ពេលនេះពួកគេអាចបន្ថយតម្លៃមកត្រឹមតែ ៣៤លានផោនប៉ុណ្ណោះ។
ក្លឹប United បានរាយការន៍ថាបានដាក់សំណើរទៅកាន់ក្លឹប Lille ដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងនេះអោយបានកាន់តែរហ័ស ខណៈកីឡាករ Yoro ចាប់អារម្មណ៍ចង់ផ្ទេរទៅកាន់ក្លឹប Real Madrid ដែលនេះជាឧបសគ្គដ៏សំខាន់មួយសម្រាប់ក្លឹបបិសាចក្រហម។ ខណៈការចរចាកំពុងតែធ្វើឡើង បានធ្វើអោយអ្នកគាំទ្ររបស់ក្លឹបទាំង២ បានតាមដានទៅលើការផ្ទេរខ្សែការពារវ័យក្មេងរូបនេះ៕