បរទេស៖ ក្លឹប Newcastle បានរាយការណ៍អំពីការដាក់សំណើរទៅកាន់ក្លឹប Burnley សម្រាប់ការផ្ទេរយកអ្នកចាំទី James Trafford ដោយពួកគេរកអ្នកមកប្រជែងជាមួយនឹងអ្នកចាំទី Nick Pope។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបសារិកាព្រៃ Newcaslte បានដាក់សំណើរមានតម្លៃ ១៦លានផោន ទៅកាន់ក្លឹប Burnley ដើម្បីផ្ទេរយកអតីតកីឡាករយុវជនរបស់ក្លឹប Manchester City រូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Burnley ចង់បានតម្លៃប្រមាណ ២០លានផោន សម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះ៕