កីឡាករ Kvaratskhelia បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅបារាំង

បរទេស៖ នេះបើយោងតាមការចេញផ្សាយ Gazzetta dello Sport បានអោយដឹងថាកីឡាករ Kvaratskhelia បានយល់ព្រមលើកិច្ចព្រមព្រៀងទៅចូលរួមជាមួយនឹងក្លឹប PSG បន្ទាប់ពីបានពីភាក្សាអំពីការផ្ទេរទៅកាន់ក្លឹបនៅបារាំង។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជាប់គាំក្នុងការចរចាជាមួយនឹងក្លឹប Napoli ទៅលើការបន្តកុងត្រាថ្មី ដែលអាចអោយគាត់ទទួលបានប្រាក់ឈ្នួល ៥លានអឺរ៉ូក្នុងមួយរដូវកាល។

Kvara

កុងត្រារបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះមានសុពលភាពដល់ឆ្នាំ២០២៧ ប៉ុន្តែក្លឹប Napoli គ្រោងនឹងបន្តកុងត្រានេះ។ កាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទីបាន ១១ គ្រាប់នៅក្នុងការប្រកួតទាំងអស់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ដង ដោយគាត់បានស៊ុតបញ្ចូលទី ១៤គ្រាប់ និងបញ្ជូន ១៧ដង។

KVARA-NAPOLI

កីឡាករ Kvaratskhelia នឹងចូលរួមនៅ Euro ២០២៤ ជាមួយក្រុម ជម្រើសជាតិហ្សកហ្ស៊ី។ ពួកគេត្រូវប្រកួតកម្ដៅសាច់ដុំចុងក្រោយជាមួយម៉ុងតេណេហ្គ្រោនៅថ្ងៃអាទិត្យ ហើយនឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលពួកគេនឹងប្រកួតជាមួយទួរគី សាធារណរដ្ឋឆេក និងព័រទុយហ្គាល់ក្នុងវគ្គចែកពូល៕

Previous articleកីឡាករ Griezmann បង្ហើអំពីអនាគត!! ក្រោយមានក្លឹបនៅ Premier League និង MLS ចាប់អារម្មណ៍
Next articleធ្លាយដំណឹងថា លោក Solskjaer កំពុងពិភាក្សាជាមួយក្លឹបនៅ Premier League