Greenwood ទំនង់ជាទៅចូលរូមជាមួយអតីតអ្នកចាត់ការក្លឹប Man Utd ម្នាក់នេះ

បរទេស៖ ការផ្ទេរបន្ទាប់របស់ Greenwood កំពុងត្រូវបានយកមកពិចារណា បន្ទាប់ពីការលេងខ្ចីជើងរបស់គាត់នៅ Getafe ត្រូវបានផុតកំណត់ ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Fenerbahce អាចជាទីកន្លែងដែលកីឡាករ Greenwood នឹងផ្ទេរទៅក ខណៈគាត់អាចនឹងជួបជុំជាមួយនឹងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់។ ក្លឹបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុបត្រូវបានគេនិយាយថាចាប់អារម្មណ៍លើកីឡាករវ័យ ២២ឆ្នាំរូបនេះ ដែលគាត់កំពុងតែមានអនាគតមិនច្បាស់នៅទឹកដី Old Trafford។

Mason Greenwood Man Utd

អនាគតរបស់ Greenwood បានហោះឡើងវិញ បន្ទាប់ពីរដូវកាលដ៏មានផលិតភាពក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Getafe ដោយគាត់អាចស៊ុតបញ្ចូលទីបាន ១០គ្រាប់។ ទន្ទឹមនឹងនេះដែរ លោក Mourinho ត្រូវបានតែងតាំងដោយក្រុមទួរគីកាលពីសប្តាហ៍មុន បន្ទាប់ពីក្លឹបនៅទីក្រុង Istanbul បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ Super Lig ជាលើកទី៣ ជាប់ៗគ្នា។

Jose Mourinho Fenerbahce

លោក Mourinho បានដាក់បញ្ចូលនៅយុវជនវ័យ ១៦ឆ្នាំ Greewood អោយលេងអោយក្លឹប Manchester United ក្នុងការប្រកួតមុនបើករដូវកាលនៅក្នុងសហរដ្ឋអាមេរិក ក្នុងកំឡុងពេលគាត់ជាអ្នកចាត់ការនៅ Old Trafford ក្នុងឆ្នាំ ២០១៨។ ខ្សែប្រយុទ្ធរូបនេះបានស្ថិតនៅក្រោមក្រសែភ្នែករបស់បុរសសញ្ជាតិព័រទុយហ្គាល់នៅពេលគាត់អាយុ ១៥ឆ្នាំ កំឡុងពេលដែលលោក Nicky Butt ជាអ្នកទទួលបន្ទុកលើក្រុមយុវជនរបស់ក្លឹបបិសាចក្រហម។

Mason Greenwood Getafe 2023-24

ប្រាក់ឈ្នួលបច្ចុប្បន្នរបស់កីឡាករ Greenwood មានចំនួន ៧៥០០០ផោនក្នុងមួយសប្តាហ៍នៅ Old Trafford ដែលមានសុពលភាពដល់ឆ្នាំ២០២៥ ជាមួយនឹងជម្រើសក្នុងការបន្តកុងត្រាបាន ១២ខែផ្សេងទៀត។ ក្រុមធំៗនៅអឺរ៉ុបដូចជា Barcelona, ​​Atletico Madrid, Juventus, Borussia Dortmund និង Napoli ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការចង់បានរូបគាត់ដូចគ្នា៕

Previous articleMan Utd នឹងយកកីឡាករ Everton ម្នាក់នេះមកជំនួសកន្លែង Varane
Next articleMan City គ្រោងផ្តល់នៅលក្ខខណ្ឌពិសេស ២យ៉ាងសម្រាប់កីឡាករ Foden