មិនទាន់លេង Euro ផង!! កីឡាករអាឡឺម៉ង់ ២រូបនេះ បានឈ្លោះប្រកែកគ្នាទៅហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Niclas Füllkrug និង Toni Rüdiger បានមានជម្លោះដ៏ក្តៅគគុកមួយក្នុងកំឡុងពេលហ្វឹកហាត់។ បន្ទាប់ពីកីឡាក Rudiger ព្យាយាមតាមយកបាល់ ហើយបណ្តាលអោយកីឡាករ Fullkrug បានដួលទៅលើដី ពេលនោះ Fullkrug បានស្រែកយ៉ាងខឹងសម្បារទៅកាន់ Rudiger។

ហើយបានតាមប្រភពពី BILD បានអោយដឹងថាពួកកីឡាករ​ Fullkrug បានក្រោកឈរនឹងដើសំដៅទៅកាន់កីឡាករ Rüdiger និងបន្តធ្វើការសកម្មភាពរុញគ្នាទៅវិញទៅមក៕

Previous articleMan Utd នៅតែប្រកាន់ជំហរមួយនេះសម្រាប់អនាគតរបស់ Sancho
Next articleAston Villa ទាមទារអោយ Juventus ធ្វើរឿងនេះ ប្រសិនចង់បានកីឡាករ Douglas Luiz