Chelsea បញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួនចំពោះកីឡាករ Levi Colwill

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅតែប្រកាន់ជំហរដដែរសម្រាប់កីឡាករ Levi Colwill ដូចទៅនឹងឆ្នាំមុន ដោយមិនមានគម្រោងលក់គាត់នោះទេ។

ទោះបីជាមានការចាប់អារម្មណ៏អំពីសំណាក់ក្លឹបកំពូលជាច្រើនក៏ដោយ កីឡាករ Colwill ត្រូវចាប់ទុកជាផ្នែកមួយដ៏សំខាន់នៃគម្រោងរបស់ Chelsea និងជាកីឡាករសំខាន់ម្នាក់សម្រាប់ក្លឹបនាពេលអនាគត ហើយក្លឹបមិនមានបំណង់ចរចាណាមួយសម្រាប់ការលក់គាត់នោះទេ។ ការតាំងចិត្តនេះ គឺជាការសម្រេចចិត្ត ១០០% ពីម្ចាស់ក្លឹប Chelsea ជាមួយនាយក និងបុគ្គលិកបច្ចេកទេស ដោយកីឡាករ Colwill គឺជាកីឡាករសំខាន់៕

Previous articleKompany ជម្រុញអោយ Bayern ចុះកុងត្រាយកខ្សែការពាររបស់ Leverkusen
Next articleអ្នកចាំទី Wojciech Szczesny កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ Saudi Pro League