ចំណង់មិត្តភាពរវាង Antony និង Ten Hag បានធ្លាក់ដល់ចំនុចអាក្រក់មួយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laurie Withwell អ្នកសារព័ត៌មានរបស់ Teh Athletic បានបញ្ជាក់ថា៖ “Ten Hag ត្រូវ​បាន​គេ​និយាយ​ថា​មានការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែលការផ្ទេរយកកីឡាករ Antony មិនគឺមិនបានដំណើរការ… ដូច​ជា​មាន​រឿង​ជា​ច្រើន​កំពុង​កើត​ឡើង”។

ប្រភពដដែរបានអោយដឹងថា៖ “ឧទាហរណ៍ នៅពេលដែល Antony បានប្រកែកជាមួយ Ten Hag អំពីការលេងនៅខ្សែការពារឆ្វេងទល់នឹង Liverpool ក្នុង FA Cup lលោក Ten Hag បានច្រានគាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយប្រាប់គាត់ថាគាត់ត្រូវតែលេងកន្លែងដែលគាត់ត្រូវបានគេប្រាប់”។

“លោក Erik ten Hag ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះកីឡាករ Antony នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីគាត់បានអង្គុយនៅកៅអីបម្រុង ដោយពេលដែលក្លឹប Man Utd យកឈ្នះទៅលើ Everton ក្នុងលទ្ធផល ២ទល់នឹង០ កាលពីខែមិនា ដែលនេះបានបង្ហាញអំពីកម្រិតដែល Antony ហាក់ដូចជាប៉ះពាល់យ៉ាងខ្លាំង”៕

Previous articleGallagher បង្ហាញអារម្មណ៍ បន្ទាប់ពីក្លាយជាកីឡាករដែល Chelsea នឹងយកទៅប្តូរយកកីឡាករផ្សេង
Next articleDortmund តែងតាំងអ្នកចាត់ការថ្មី ជំនួសកន្លែងលោក Edin Terzić ដែលទើបចាកចេញ