Man Utd សម្លឹងឃើញកីឡាករ ៤នាក់ផ្សេងទៀត!! ប្រសិនជាផ្ទេរយក Branthwaite មិនបាន

បរទេស៖ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារ Branthwaite របស់ក្លឹប Everton ហើយ ប៉ុន្តែកំពុងជួបបញ្ហាទាក់ទងនឹងតម្លៃផ្ទេរ។ ក្លឹបបិសាចក្រហមបានដាក់សំណើរ ៣៥លានផោនជាលើកដំបូង ប៉ុន្តែត្រូវបានបដិសេធដោយខាងក្លឹប Everton ដោយពួកគេទាមទារតម្លៃទាបបំផុត ៧០លានផោន។ ជាមួយនឹងតម្លៃនេះ ខាង INEOS មិនចង់ចំណាយច្រើនយ៉ាងនេះទេ ពួកគេបានបញ្ជាក់នៅជម្រើសកីឡាករ ៤នាក់ផ្សេងទៀត ប្រសិនជាមិនអាចផ្ទេរយកកីឡាករ Everton នេះបាន។

កីឡាករទាំង ៤នាក់នោះ អាចជាជម្រើសដែលមានតម្លៃទាបជាង ខណៈកីឡាករដែលក្លឹប Manchester United បានកំណត់អត្តសញ្ញាណនោះក៏ល្អឥតខ្ចោះផងដែរ។ កីឡាករ Matthijs De Ligt របស់ក្លឹប Bayern Munich, កីឡាករ Clair Todibo របស់ក្លឹប Nice, កីឡាំករ Marc Guehi របស់ក្លឹប Crystal Palace និងកីឡាករ Leny Yoro របស់ក្លឹប Lille ដែលសុទ្ធតែជាឈ្មោះកីឡាករដែល Man Utd ពិចារណា។ ជាមួយនឹងការចាកចេញរបស់កីឡាករ Raphael Varane នៅរដូវក្តៅនេះ បានបន្សល់ទុកនូវចំនុចប្រហោងដ៏ធំមួយនៅតំបន់ការពារ ដែលវាចាំបាច់អោយក្លឹប Man Utd ស្វែងរកនៅកីឡាករថ្មីមកជំនួសជាបន្ទាន់។

បិសាចក្រហមកំពុងផ្តល់អាទិភាពយ៉ាងច្បាស់លើខ្សែការពារវ័យក្មេងដើម្បីជំនួសកន្លែងកីឡាករ Varane ។ ខ្សែការពារទាំង ៤នាក់នេះ គឺសុទ្ធតែមានអាយុលើស ២៥ឆ្នាំ ប៉ុន្តែពួកគេសុទ្ធតែជាខ្សែការពារលំដាប់កំពូល។

Erik ten Hag De Ligt Harry Kane GFX

នៅមិនទាន់មានការសម្រេចចិត្តណាមួយសម្រាប់ក្លឹប Manchester United ចំពោះខ្សែការពាររូបណាដែលត្រូវនាំយកមកកាន់ Old Trafford ប៉ុន្តែពួកគេត្រូវតែធ្វើការសម្រេចចិត្តដ៏សំខាន់នេះនាពេលខាងមុខ។ កីឡាករ Todibo ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបតាំងពីរដូវក្តៅឆ្នាំទៅ ជាមួយនឹងកីឡាករ Guehi ខណៈកីឡាករ Yoro បានក្លាយជាគោលដៅនារដូវកាលនេះ ស្របពេលដែលមានការចាប់អារម្មណ៍ពីក្លឹប​ Real Madrid ដូចគ្នា៕

Previous articleMatheus Cunha និយាយអំពីអនាគតខ្លួន ខណៈមានព័ត៌មានចចាមអារ៉ាមជាមួយ Man Utd
Next articleកីឡាកររបស់ Crystal Palace បានផ្តល់ភ្លើងខៀវសម្រាប់សំណើររបស់ Chelsea