Eriksen ស៊ុតបញ្ចូលទីអោយក្រុមដាណឺម៉ាក ក្រោយរយៈពេល ១១០០ថ្ងៃនៃហេតុការណ៍គាំងបេះដូងកាលពី Euro ២០២០

Euro ២០២៤៖ មាន​ការ​ស៊ុត​ចំ​គោលដៅ​តែ​មួយ​គត់​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួតរវាង​ដាណឺម៉ាក​ជាមួយ​នឹង​ស្លូវេនី ហើយ​វា​បាន​មក​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់កីឡាករ Eriksen។ តារាឆ្នើមរូបនេះ បានរត់សំដៅទៅកាន់ទី ហើយបានស៊ុតមួយគ្រាប់ដោយទម្លុះអ្នកចាំទី Jan Oblak យ៉ាងស្អាត ដែលគ្រាប់បាល់នេះកើតឡើងក្រោយរយៈពេល ១១០០ថ្ងៃ ចាប់តាំងពីគាត់បានគាំងបេះដូងក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ប្រទេសដាណឺម៉ាក។

ក្រុមស្លូវេនីបានព្យាយាមបង្កើតនៅឪកាសដើម្បីតាមស្មើរ ដោយការស៊ុតពីចម្ងាយរបស់កីឡាករ Benjamin Sesko ប៉ុន្តែមិនបានសម្រេច។ កីឡាករ Eriksen និង Rasmus Hojlund បានធ្វើអោយបាត់បង់នៅឪកាសសម្រាប់ប្រទេសដាណឺម៉ាក ខណៈខាងស្លូវេនីបានតាមស្មើវិញតាមរយៈការវាយបកដ៏ខ្លាំងពី ហើយកីឡាករ Erik Janza បានស៊ុតបញ្ចូល។

កីឡាករ Eriksen គឺជាកីឡាករចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រដាណឺម៉ាកដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតជើងឯកអឺរ៉ុបបុរស បន្ទាប់ពីស៊ុតបញ្ចូលទីបានក្នុងវ័យ ៣២ឆ្នាំ និង ១២៣ថ្ងៃ។

Christian Eriksen Denmark 2024

កីឡាករ Eriksen រីករាយនៅការចង់ចាំដល់ល្អមួយនេះសម្រាប់ការប្រកួតរវាងក្រុមដាណឺម៉ាក និង ស្លូវេនី។ ការស៊ុតបញ្ចូលទីមួយគ្រាប់របស់កីឡាករក្លឹបបិសាចក្រហមបានធ្វើអោយពួកគេសង្ឃឹមនឹងទទួលបាន ៣ពិន្ទុទៅហើយ ប៉ុន្តែត្រូវបានតាមស្មើរវិញដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Janza។

Rasmus Hojlund

កីឡាករ Rasmus Hojlund បាន​បង្ហាញខ្លួនក្នុង​ការ​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​បន្ទាប់​ពី​ឈ្នះ​ពាន FA Cup ជាមួយ Manchester United ប៉ុន្តែ​ត្រូវបានមើលឃើញថាគាត់មានការពិបាក​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ស្លូវេនី។ ដោយខ្សែប្រយុទ្ធរូបនេះ ត្រូវកីឡាករ Vanja Drkusic តាមចាប់យ៉ាងស្អិត ហើយមិនអាចយកឈ្នះខ្សែការពាររូបនេះនោះទេ។ Hojlund ក៏ទទួលបាននៅឪកាសយ៉ាងល្អមួយក្នុងការស៊ុតចូលគ្រាប់ទី២ សម្រាប់ក្រុមដាណឺម៉ាក ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Oblak។

ក្រុម​ទាំង​ពីរ​នឹង​ត្រលប់​មក​វិញ​ក្នុងការប្រកួតនៅពូល C នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយក្រុមស្លូវេនី​នឹងត្រូវប្រកួត​ទល់​នឹង​ស៊ែប៊ី​ក្នុង​ទីក្រុង Munich មុន​ពេល​ពេលដែលដាណឺម៉ាក​ប៉ះ​អង់គ្លេស​ក្នុង​ទីក្រុង Frankfurt៕

Slovenia Danimarca Euro 2024

Previous articleខ្សែប្រយុទ្ធ Wout Weghorst ជួយក្រុមហូឡង់អោយទទួលបាន ៣ពិន្ទុយ៉ាងលំបាក
Next articleJames Rodriguez បដិសេធការចុះហត្ថលេខាជាមួយក្លឹបនេះ