ខ្សែប្រយុទ្ធ Wout Weghorst ជួយក្រុមហូឡង់អោយទទួលបាន ៣ពិន្ទុយ៉ាងលំបាក

Euro ២០២៤៖ ក្រុមហូឡង់មានភាពយឺតយ៉ាវក្នុងការយកជ័យជម្នះក្នុងការប្រកួតបើកឆាក Euro ២០២៤ របស់ពួកគេ ខណៈដែលកីឡាករ Wout Weghorst បានប្តូរចូលក្នុងតង់ទី២ នឹងបានស៊ុតបញ្ចូលទីអោយក្រុមហូឡង់យកឈ្នះប៉ូឡូញក្នុងលទ្ធផល ២ទល់នឹង១ ទទួលបាន ៣ពិន្ទុសម្រាប់ការប្រកួតក្នុងពូល D ។

Virgil van Dijk Netherlands 2024

ក្រុមរបស់លោក Ronald Koeman បានចាប់ផ្តើមការប្រកួតនៅទីក្រុង Hamburg ប៉ុន្តែត្រូវបានក្រុមប៉ូឡូញនាំមុខដោយការស៊ុតបញ្ចូលទីរបស់កីលឡាករ Adam Buksa។

កីឡាករ Cody Gakpo បានព្យាយាមក្នុងការស៊ុតពីចម្ងាយប្រមាណ ២០ម៉ែត្រ ដើម្បី ឆ្លងអោយផុតដៃរបស់អ្នកចាំទី Wojciech Szczesny នឹងបានរកគ្រាប់បាល់តាមស្មើរអោយក្រុមហូឡង់វិញ។

Tijjani Reijnders Netherlands 2024

ទោះបីជាយ៉ាងណាក៏ដោយក្រុមហូឡង់ហាក់ស្ថិតនៅក្នុងភាពពិបាក ក្រោយកីឡាករ Gakpo, Memphis Depay, Xavi Simons, Denzel Dumfries និង Stefan de Vrij សុទ្ធដឹងតែធ្វើអោយបាត់បង់ឪកាសក្នុងការស៊ុតបញ្ចូលទី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការប្រកួតបានឈានចូលដល់ 10 នាទីចុងក្រោយ កីឡាករ Weghorst បានស៊ុតបញ្ចូលទី ហើយអតីតខ្សែប្រយុទ្ធ Manchester United ទើបតែប្តូរចូលបាន ២នាទីប៉ុណ្ណោះ ក៏អាចស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះអោយក្រុមហូឡង់បានទៅហើយ៕

Previous articleកីឡាកររូបនេះ អាចនឹងចាកចេញពីក្លឹប Leverkusen ទីផ្សារដោះដូរខាងមុខ
Next articleEriksen ស៊ុតបញ្ចូលទីអោយក្រុមដាណឺម៉ាក ក្រោយរយៈពេល ១១០០ថ្ងៃនៃហេតុការណ៍គាំងបេះដូងកាលពី Euro ២០២០