Euro ២០២៤៖ មានការស៊ុតចំគោលដៅតែមួយគត់ក្នុងតង់ទីមួយនៃការប្រកួតរវាងដាណឺម៉ាកជាមួយនឹងស្លូវេនី ហើយវាបានមកពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Eriksen។ តារាឆ្នើមរូបនេះ បានរត់សំដៅទៅកាន់ទី ហើយបានស៊ុតមួយគ្រាប់ដោយទម្លុះអ្នកចាំទី Jan Oblak យ៉ាងស្អាត ដែលគ្រាប់បាល់នេះកើតឡើងក្រោយរយៈពេល ១១០០ថ្ងៃ ចាប់តាំងពីគាត់បានគាំងបេះដូងក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ប្រទេសដាណឺម៉ាក។
ក្រុមស្លូវេនីបានព្យាយាមបង្កើតនៅឪកាសដើម្បីតាមស្មើរ ដោយការស៊ុតពីចម្ងាយរបស់កីឡាករ Benjamin Sesko ប៉ុន្តែមិនបានសម្រេច។ កីឡាករ Eriksen និង Rasmus Hojlund បានធ្វើអោយបាត់បង់នៅឪកាសសម្រាប់ប្រទេសដាណឺម៉ាក ខណៈខាងស្លូវេនីបានតាមស្មើវិញតាមរយៈការវាយបកដ៏ខ្លាំងពី ហើយកីឡាករ Erik Janza បានស៊ុតបញ្ចូល។
កីឡាករ Eriksen គឺជាកីឡាករចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រដាណឺម៉ាកដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតជើងឯកអឺរ៉ុបបុរស បន្ទាប់ពីស៊ុតបញ្ចូលទីបានក្នុងវ័យ ៣២ឆ្នាំ និង ១២៣ថ្ងៃ។
កីឡាករ Eriksen រីករាយនៅការចង់ចាំដល់ល្អមួយនេះសម្រាប់ការប្រកួតរវាងក្រុមដាណឺម៉ាក និង ស្លូវេនី។ ការស៊ុតបញ្ចូលទីមួយគ្រាប់របស់កីឡាករក្លឹបបិសាចក្រហមបានធ្វើអោយពួកគេសង្ឃឹមនឹងទទួលបាន ៣ពិន្ទុទៅហើយ ប៉ុន្តែត្រូវបានតាមស្មើរវិញដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Janza។
កីឡាករ Rasmus Hojlund បានបង្ហាញខ្លួនក្នុងការប្រកួតក្នុងកម្រិតខ្ពស់បន្ទាប់ពីឈ្នះពាន FA Cup ជាមួយ Manchester United ប៉ុន្តែត្រូវបានមើលឃើញថាគាត់មានការពិបាកក្នុងការប្រកួតជាមួយនឹងស្លូវេនី។ ដោយខ្សែប្រយុទ្ធរូបនេះ ត្រូវកីឡាករ Vanja Drkusic តាមចាប់យ៉ាងស្អិត ហើយមិនអាចយកឈ្នះខ្សែការពាររូបនេះនោះទេ។ Hojlund ក៏ទទួលបាននៅឪកាសយ៉ាងល្អមួយក្នុងការស៊ុតចូលគ្រាប់ទី២ សម្រាប់ក្រុមដាណឺម៉ាក ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Oblak។
ក្រុមទាំងពីរនឹងត្រលប់មកវិញក្នុងការប្រកួតនៅពូល C នៅថ្ងៃព្រហស្បតិ៍ ដោយក្រុមស្លូវេនីនឹងត្រូវប្រកួតទល់នឹងស៊ែប៊ីក្នុងទីក្រុង Munich មុនពេលពេលដែលដាណឺម៉ាកប៉ះអង់គ្លេសក្នុងទីក្រុង Frankfurt៕