បរទេស៖ ក្លឹប Manchester United និង Arsenal ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនជាស្រេចក្នុងការប្រជែងជាមួយ Bayern Munich ដើម្បីចុះហត្ថលេខាយកកីឡាករ Xavi Simons របស់ Paris Saint-Germain នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប Manchester United និង Arsenal កំពុងចាប់អារម្មណ៍លើ Simons សម្រាប់ការផ្ទេរនៅរដូវក្តៅនេះ។ ក្លឹប Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេទៅលើការផ្ទេរយកកីឡាករជម្រើសជាតិហូឡង់អាយុ ២១ឆ្នាំ ៕