បរទេស៖ ក្លឹប Manchester City បានរាយការណ៍អំពីការត្រៀមក្នុងការអនុញ្ញាតអោយកីឡាករ Joao Cancelo ទៅចូលរួមជាមួយនឹងក្លឹប Barcelona នៅរដូវក្តៅនេះ ហើយពួកគេបានកំណត់តម្លៃសម្រាប់ខ្សែការពាររូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Barcelona បានផ្តល់អោយនៅជម្រើស ប៉ុន្តែសម្រាប់ជម្រើសទាំង ២នោះ គឺមានតម្លៃសរុប ២៥លានផោន។ ជម្រើសដំបូងដែល Barcelona នឹងបញ្ចប់ការផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះជាអចិន្ត្រៃយ៍ក្នុងតម្លៃដែលបានបញ្ជាក់។ ហើយសម្រាប់ជម្រើសទី២ គឺពួកគេនឹងខ្ចីជើងកីឡាករ Cancelo ជាលើកទី២ ជាមួយនឹងការចំណាយទៅលើប្រាក់ឈ្នួលទាំងអស់ ហើយនឹងមានលក្ខខណ្ឌក្នុងការទិញផ្តាច់នៅក្នុងឆ្នាំ២០២៦នៃមួយនឹងតម្លៃដូចគ្នា៕