បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានមួយចំនួនបានអោយដឹងថាក្លឹប Celtic បានកំណត់តម្លៃ ៣៣លានផោនទៅលើតារាឆ្នើមរបស់ពួកគេកីឡាករ Matt O’Riley ក្រោយមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Atletico Madrid និងក្លឹបនៅ Premier League។ ក្រោមការដឹកនាំរបស់លោក Brendan Rodgers កីឡាករ O’Riley បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ។
បើតាមការចេញផ្សាយរបស់ AS បានអោយដឹងថាតម្លៃដែលបានកំណត់ ៣៣លានផោន គឺសម្រាប់ក្លឹបដែលចង់ទិញគាត់ ដូចជា Atletico Madrid ខណៈអ្នកចាត់ការលោក Diego Simeone មានព័ត៌មានចចាមអារ៉ាមថាចង់បានកីឡាករ O’Riley មកជំនួសកន្លែងរបស់ Saul Niguez ៕