បរទេស៖ នេះបើយោងតាមអ្នកវិភាគ Tony Cascarino បានអោយដឹងថាអតីតអ្នកចាត់ការក្លឹប West Ham, Manchester United និង Everton អាចនឹងត្រលប់មកដឹកនាំក្លឹបនៅ Premier League មុនរដូវកាល ២០២៤/២៥។
អ្នកចាត់ការសញ្ជាតិស្កុតឡេនបានចាកចេញពីការងារនៅក្លឹប West Ham នៅចុងរដូវកាល ២០២៣/២៤ ដោយជំនួសមកវិញដោយលោក Julen Lopetegui ។ ទោះជាយ៉ាងណាក៏ដោយលោក Cascarino ជឿជាក់ថាលោក David Moyes អាចនឹងមានឪកាសក្នុងការវិលត្រលប់មកដឹកនាំនៅ Premier League វិញ។ លោក Cascarino បានប្រាប់ TalkSport ថា៖ “ខ្ញុំគិតថានឹងមានឱកាសមួយផ្សេងទៀត (នៅក្នុង Premier League) ពីព្រោះអ្វីដែលគាត់បានបង្ហាញគឺគាត់អាចដាក់មូលដ្ឋានគ្រឹះនៃក្លឹបបាល់ទាត់មួយរួមគ្នាដើម្បីធ្វើឱ្យពួកគេក្លាយជាក្លឹបបាល់ទាត់ដ៏រឹងមាំមួយ”៕