អ្នកគាំទ្រ ៨នាក់ត្រូវចាប់ខ្លួន មុនការប្រកួតរវាងអង់គ្លេសនិងស៊ែប៊ី

Euro ២០២៤៖ មានសេចក្តីរាយការណ៍អំពីអំពើហិង្សាបានកើតឡើងនៅទីក្រុង Gelsenkirchen នៅប៉ុន្មានម៉ោងមុនការប្រកួត ដែលអង់គ្លេសបានបន្តឈ្នះស៊ែប៊ី ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Jude Belligham។ ក្រោយមកអាជ្ញាធរមូលដ្ឋានបាន​រាយការណ៍​ថាមាន ពលរដ្ឋ​ស៊ែប៊ី ៧ នាក់ និងអង់គ្លេសម្នាក់ ត្រូវបានឃាត់ខ្លួន។ បណ្តឹង​ព្រហ្មទណ្ឌ​ក៏​ត្រូវ​បាន​ប្តឹង​ពី​បទ​បង្ក​របួស​ស្នាម​លើ​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុងនោះក៏មានកាបញ្ជាក់ថា មិនមានពលរដ្ឋអាល់បានីចូលរួមទេក្នុងហេតុការហឹង្សានេះទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានអះអាងថាមានពលរដ្ឋអាល់បានីនៅក្នុងហេតុការណ៍នេះក៏ដោយ។

នៅមុនការប្រកួត ខ្សែវីដេអូត្រូវបានផ្សព្វផ្សាយ ដែលបង្ហាញឱ្យឃើញពីការប៉ះទង្គិចគ្នាដ៏ធំនៅខាងក្រៅភោជនីយដ្ឋាន ដែលមានការចោលនៅកៅអី និងគ្រឿងសង្ហារិម។ បូលីសក្នុងតំបន់បានចូលទៅបង្ក្រាបក្នុងហេតុការណ៍ ដើម្បីធានាបានភាពស្ងប់ស្ងាត់។ ទោះជាយ៉ាងណាក៏ដោយ វីដេអូផ្សេងទៀតដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញនៅជ្រុងផ្សេង ដែលអ្នកគាំទ្រអង់គ្លេស និងស៊ែប៊ី បានប៉ះទង្គិចគ្នា។

បច្ចុប្បន្ន​មាន​ប៉ូលិស​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ជួយ​ដល់​អាជ្ញាធរ​ក្នុង​តំបន់ក្នុងការដោះដ្រាយ ខណៈការប្រកួត Euro ២០២៤ នៅតែបន្តជាធម្មតា។ ពួកគេបានសន្យាថានឹងចេញបម្រាមចំពោះអ្នកគាំទ្រជនជាតិអង់គ្លេសដែលបានរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងភាពចលាចល និងអំពើហិង្សា។

Jude Bellingham Trent Alexander-Arnold

អង់គ្លេសនឹងកក់កន្លែងរបស់ពួកគេក្នុងវគ្គជម្រុះនៅដើមយប់ថ្ងៃព្រហស្បតិ៍ ប្រសិនបើពួកគេអាចយកឈ្នះដាណឺម៉ាក៕

Previous articleកីឡាករ Iker Bravo សម្រេចចិត្តចាកចេញពី Real ដោយសារតែហេតុផលនេះ
Next articleមហាស៊យ!! Lukaku ស៊ុតចូលដល់ទៅ ២គ្រាប់ ប៉ុន្តែត្រូវ VAR ចាប់ Offside ទាំងអស់