មហាស៊យ!! Lukaku ស៊ុតចូលដល់ទៅ ២គ្រាប់ ប៉ុន្តែត្រូវ VAR ចាប់ Offside ទាំងអស់

Euro ២០២៤៖ ក្រុមបែលហ្ស៊ិកបានបង្ហាញការអស់សង្ឃឹមរបស់ពួកគេ ខណៈការប្រកួតបើកឆាក Euro ២០២៤ ត្រូវបានចាញ់ក្រុមស្លូវ៉ាគី ដោយលទ្ធផល១ទល់នឹង០ ក្រោយការស៊ុតបញ្ចូលទី ២គ្រាប់របស់ Lukaku ត្រូវបានបដិសេធដោយ VAR។

ខ្សែប្រយុទ្ធ Lukaku បានធ្វើអោយបាត់បង់នៅឪកាសល្អៗជាច្រើនក្នុងការស៊ុតបញ្ចូលទី បើទោះបីជាមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Jeremy Doku ក៏ដោយ។

ក្រុមរបស់លោក Domenico Tedesco បានព្យាយាមរកគ្រាប់បាល់តាមស្មើរ ប៉ុន្តែកីឡាករ Jeremy Doku មានការពិបាកយ៉ាងខ្លាំងក្រោយត្រូវបានរារាំងពីសំណាក់គូរប្រជែង ខណៈពេលដែលកីឡាករ Lukaku មិនអាចរកគ្រាប់បាល់បានដូចគ្នា។ ទោះបីជា Lukaku ព្យាយាមស៊ុតបញ្ចូលទី ២គ្រាប់ក៏ដោយ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលចាប់ទុកជាបាល់ Offside ដោយសារ VAR។

ក្រុមបែលហ្ស៊ិក មានប្រៀបទាំងស្រុងនៅក្នុងតង់ទីពីរ ដោយមានការគ្រប់គ្រង់បាល់ ៧០ភាគរយ និងស៊ុតចំនួន ៧ជើង ក្នុងរយៈពេល ៤៥នាទី ប៉ុន្តែពួកគេនៅតែមិនអាចរកវិធីស៊ុតទម្លោះអ្នកចាំទី Martin Dubravka បាននោះទេ ខណៈ VAR ក៏បានចាប់បាល់ Offside ផងដែរ៕

Previous articleអ្នកគាំទ្រ ៨នាក់ត្រូវចាប់ខ្លួន មុនការប្រកួតរវាងអង់គ្លេសនិងស៊ែប៊ី
Next articleលោក Martinez បញ្ជាក់អំពីឪកាសដែល Ronaldo អាចបង្ហាញខ្លួននៅយប់នេះ