Euro ២០២៤៖ មានសេចក្តីរាយការណ៍អំពីអំពើហិង្សាបានកើតឡើងនៅទីក្រុង Gelsenkirchen នៅប៉ុន្មានម៉ោងមុនការប្រកួត ដែលអង់គ្លេសបានបន្តឈ្នះស៊ែប៊ី ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Jude Belligham។ ក្រោយមកអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាមាន ពលរដ្ឋស៊ែប៊ី ៧ នាក់ និងអង់គ្លេសម្នាក់ ត្រូវបានឃាត់ខ្លួន។ បណ្តឹងព្រហ្មទណ្ឌក៏ត្រូវបានប្តឹងពីបទបង្ករបួសស្នាមលើរាងកាយយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះក៏មានកាបញ្ជាក់ថា មិនមានពលរដ្ឋអាល់បានីចូលរួមទេក្នុងហេតុការហឹង្សានេះទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានអះអាងថាមានពលរដ្ឋអាល់បានីនៅក្នុងហេតុការណ៍នេះក៏ដោយ។
នៅមុនការប្រកួត ខ្សែវីដេអូត្រូវបានផ្សព្វផ្សាយ ដែលបង្ហាញឱ្យឃើញពីការប៉ះទង្គិចគ្នាដ៏ធំនៅខាងក្រៅភោជនីយដ្ឋាន ដែលមានការចោលនៅកៅអី និងគ្រឿងសង្ហារិម។ បូលីសក្នុងតំបន់បានចូលទៅបង្ក្រាបក្នុងហេតុការណ៍ ដើម្បីធានាបានភាពស្ងប់ស្ងាត់។ ទោះជាយ៉ាងណាក៏ដោយ វីដេអូផ្សេងទៀតដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញនៅជ្រុងផ្សេង ដែលអ្នកគាំទ្រអង់គ្លេស និងស៊ែប៊ី បានប៉ះទង្គិចគ្នា។
Drinking has started in Gelsenkirchen- English and Serbian 🇷🇸 fans drinking together no issues – however the bar is cash only 👀 #EURo2024 pic.twitter.com/KHEFOFlmjr
— Paul Brown 🇬🇧 Browns fan🏈 London News 🎥Vlogger (@PaulBrown_UK) June 16, 2024
បច្ចុប្បន្នមានប៉ូលិសចក្រភពអង់គ្លេសនៅក្នុងប្រទេសអាល្លឺម៉ង់ជួយដល់អាជ្ញាធរក្នុងតំបន់ក្នុងការដោះដ្រាយ ខណៈការប្រកួត Euro ២០២៤ នៅតែបន្តជាធម្មតា។ ពួកគេបានសន្យាថានឹងចេញបម្រាមចំពោះអ្នកគាំទ្រជនជាតិអង់គ្លេសដែលបានរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងភាពចលាចល និងអំពើហិង្សា។
អង់គ្លេសនឹងកក់កន្លែងរបស់ពួកគេក្នុងវគ្គជម្រុះនៅដើមយប់ថ្ងៃព្រហស្បតិ៍ ប្រសិនបើពួកគេអាចយកឈ្នះដាណឺម៉ាក៕