លោក Martinez បញ្ជាក់អំពីឪកាសដែល Ronaldo អាចបង្ហាញខ្លួននៅយប់នេះ

បរទេស៖ លោក Martinez គ្រូបង្វឹករបស់ជម្រើសជាតិព័រទុយហ្គាល់បានសង្កត់ធ្ងន់ថា គាត់មិនជ្រើសរើសនរណាម្នាក់លើកេរ្តិ៍ឈ្មោះឡើយ ហើយការរីកចម្រើនរបស់កីឡាករ Ronaldo នៅ Saudi Pro League គឺស័ក្តិសមពេញលេញក្នុងការលេអោយក្រុមជម្រើសព័រទុយហ្គាល់។ តារាឆ្នើមរបស់ក្លឹប Al-Nassr រកបាន ៤៤គ្រាប់ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។

Cristiano-Ronaldo

កីឡាករ Ronaldo បានបញ្ចប់អាជីពរបស់គាត់នៅទ្វីបអឺរ៉ុបនៅចុងឆ្នាំ២០២២ ហើយទោះបីជាគាត់មានវ័យច្រើនក៏ដោយ ក៏គាត់នៅអាចរកគ្រាប់បាល់បានជាច្រើននៅក្នុងលីគដែលមិនសូវមានការប្រកួតប្រជែងខ្លាំង។ ស្របពេលជាមួយគ្នានេះ កីឡាករ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងការប្រកួតជម្រុះ Euro ២០២៤។

លោក Martinez បានបញ្ជាក់ថា៖ “Cristiano ស្ថិតក្នុងជម្រើសជាតិដោយស័ក្តិសម។ គ្មាននរណាម្នាក់ចូលក្នុងក្រុមជម្រើសជាតិដោយគ្រាន់តែមានឈ្មោះនោះទេ។ Cristiano ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ក្នុង ៥១ប្រកួតនៅក្នុងលីគ ហើយគាត់ស៊ុតបាន ១០គ្រាប់នៅក្នុងវគ្គជម្រុះ Euro ២០២៤”។

លោក Martinez បន្ថែមទៀតថា៖ “គាត់ជាអ្នកស៊ុតបញ្ចូលទី ហើយសម្រាប់ពួកយើង គាត់គឺជាអ្នកបញ្ចប់ទី។ គាត់អាចកៀបសង្កត់តំបន់ការពារ និងបង្កើតនៅកន្លែងបើចំហសម្រាប់ក្រុម។ ប៉ុន្មានឆ្នាំមកនេះ គាត់ផ្លាស់ប្តូររបៀបលេងរបស់គាត់បន្តិច ប៉ុន្តែខ្ញុំគ្រាន់តែអាចនិយាយបានថា Cristiano គឺនៅក្នុងជម្រើសជាតិ”។

Cristiano Ronaldo Portugal 2024

Ronaldo ធ្លាប់មានការខកចិត្តជាមួយនឹងអតីតគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បន្ទាប់ពីត្រូវដាក់អោយអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២។ ក្រុមព័រទុយហ្គាល់ចាប់ផ្តើមយុទ្ធនាការ Euro ២០២៤ របស់ពួកគេទល់នឹងឆេកនៅថ្ងៃអង្គារ៕

Previous articleមហាស៊យ!! Lukaku ស៊ុតចូលដល់ទៅ ២គ្រាប់ ប៉ុន្តែត្រូវ VAR ចាប់ Offside ទាំងអស់
Next articlePorto ដាក់សំណើរផ្ទេរយកកីឡាករ​ Mikayil Faye ក្នុងតម្លៃ….!