បរទេស៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Arne Slot មានបំណងចង់ផ្ទេរយកកីឡាករ Arda Guler ដែលជាយុវជនដ៏អស្ចារ្យម្នាក់របស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។
កីឡាករ Guler ដែលបានមកចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំមុន គឺជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅ Euro ២០២៤ រហូតមកដល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងមានអនាគតដ៏ភ្លឺស្វាង។ ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមរបស់កីឡាករ Endrick និងកីឡាករ Kylian Mbappe ត្រូវបានគេនិយាយថាបានបង្កឱ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងពេលវេលាលេងរបស់ខ្សែប្រយុទ្ធរូបនេះសម្រាប់រដូវកាលក្រោយ។ លើសពីនេះ យោងតាមចេញផ្សាយរបស់ TEAMTalk បានអោយដឹងថាលោក Slot ចង់ផ្ទេរយកខ្សែបម្រើស្លាបមានវ័យ ១៩ឆ្នាំរូបនេះ៕