Atletico Madrid ប្រាប់តម្លៃខ្លួន Felix ទៅកាន់ Barca

បរទេស៖ ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍អំពីការការចង់លក់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Joao Felix នៅរដូវក្តៅនេះ ដោយ Barcelona បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេបន្ទាប់ពីខ្ចីជើងកាលពីរដូវកាលមុន។

នេះបើយោងតាមការចេញផ្សាយរបស់របស់ Marca បានអោយដឹងថាក្លឹប Atletico Madrid បានកំណត់តម្លៃផ្ទេរកីឡាកររូបនេះប្រមាណ ៦០លានអឺរ៉ូ សម្រាប់ក្លឹបដែលចង់ចុះហត្ថលេខាយកគាត់។ តម្លៃមួយនេះទំនង់ជាក្លឹប Barcelona មិនអាចផ្តល់អោយបាននោះទេ ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ក្លឹប។ ដោយសារតែបញ្ហាតម្លៃនេះ អាចត្រូវបានបង្ខំឱ្យមានការរៀបចំនៅជម្រើសផ្សេងក្នុងការផ្ទេរ ឫក៏ខកខានក្នុងការផ្ទេរយកកីឡាករវ័យ ២៤ឆ្នាំរូបនេះ៕

Previous articleអ្នកចាត់ការថ្មីរបស់ Liverpool ជម្រុញអោយមានការផ្ទេរកីឡាករឆ្នើមម្នាក់របស់ Real
Next articleJuventus អោយកីឡាករ ២នាក់ និងលុយ ២៥លានអឺរ៉ូ ដើម្បីប្តូរយក Douglas Luiz មកវិញ