អ្នកចាត់ការថ្មីរបស់ Liverpool ជម្រុញអោយមានការផ្ទេរកីឡាករឆ្នើមម្នាក់របស់ Real

បរទេស៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Arne Slot មានបំណងចង់ផ្ទេរយកកីឡាករ Arda Guler ដែលជាយុវជនដ៏អស្ចារ្យម្នាក់របស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។

Arda Guler Real Madrid 2023-24

កីឡាករ Guler ដែលបានមកចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំមុន គឺជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅ Euro ២០២៤ រហូតមកដល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងមានអនាគតដ៏ភ្លឺស្វាង។ ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមរបស់កីឡាករ Endrick និងកីឡាករ Kylian Mbappe ត្រូវបានគេនិយាយថាបានបង្កឱ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងពេលវេលាលេងរបស់ខ្សែប្រយុទ្ធរូបនេះសម្រាប់រដូវកាលក្រោយ។ លើសពីនេះ យោងតាមចេញផ្សាយរបស់ ​​TEAMTalk បានអោយដឹងថាលោក Slot ចង់ផ្ទេរយកខ្សែបម្រើស្លាបមានវ័យ ១៩ឆ្នាំរូបនេះ៕

Previous articleគ្រាន់តែជួយស្លូវ៉ាគី យកឈ្នះបែលហ្ស៊ិក នៅ Euro ២០២៤!! ក៏មានក្លឹប ៤ចង់បានគាត់
Next articleAtletico Madrid ប្រាប់តម្លៃខ្លួន Felix ទៅកាន់ Barca