កីឡាករ Willian Estevão នឹងចូលរួមជាមួយ Chelsea ប៉ុន្តែមិនមែនរដូវកាលក្រោយនោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការត្រួតពិនិត្យទៅលើកុងត្រា ដើម្បីចុះហត្ថលេខាជាមួយកីឡាករ Willian Estevão នៅសប្តាហ៍នេះ។

– ៤០លានអឺរ៉ូថ្លៃផ្ទេរ
– ២០លានអឺរ៉ូតម្លៃបូកបន្ថែម
– ៥លានអឺរ៉ូតម្លៃខុសគ្នានៃតម្លៃបន្ថែម
– កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣២
– ការធ្វើតេស្តសុខភាពរួចរាល់

កីឡាករ Willian Estevão នឹងមកចូលរួមជាមួយនឹងក្លឹប Chelsea នៅរដូវក្តៅឆ្នាំ២០២៥ នៅពេលដែលគាត់គ្រប់អាយុ ១៨ឆ្នាំ នោះគាត់នឹងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់គម្រោងរបស់ក្លឹប Chelsea៕

Previous articleMbappe និងក្លឹប PSG កំពុងដោះស្រាយគ្នា ពាក់ព័ន្ធនឹងបញ្ហាលុយ ១០០លានអឺរ៉ូ
Next articleChelsea និង Aston បានជោគជ័យលើការផ្ទេរកីឡាករ ២រូបនេះ