បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប RB Leipzig មានផែនការក្នុងការចុះហត្ថលេខាយកយុវជនរបស់ក្លឹប Liverpool កីឡាករ Tyler Morton ជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។
ខ្សែបម្រើវ័យក្មេងរូបនេះបានចំណាយពេលលេងខ្ចីជើងនៅក្លឹប Blackburn Rovers និង Hull City នៅ Championship។ ទម្រង់លេងដ៏ល្អរបស់គាត់នៅលីគលំដាប់ទី២របស់អង់គ្លេសនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបជាច្រើននៅតំបន់អឺរ៉ុប។ ក្រៅពីក្លឹបនៅអាឡឺម៉ង់ ក៏មានក្លឹប Sevilla, Feyenoord និង Eintracht Frankfurt ក៏ចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២១ឆ្នាំរូបនេះផងដែរ៕