បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal ត្រៀមនឹងបញ្ចប់ការផ្ទេរពីក្លឹប Juventus ទៅកាន់ក្លឹប Al-Nassr នៅ Saudi Pro League នារដូវក្តៅនេះ។
ក្លឹប Juventus បានធ្វើការចុះហត្ថលេខាខ្ចីជើងកីឡាករ Michele Di Gregorio ពីក្លឹប Monza ហើយក្លឹបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរអ្នកចាំទីជើងចាស់រូបនេះ។ អ្នកចាំទី Szczesny ដំបូងឡើយមានការស្ទាក់ស្ទើរក្នុងការផ្ទេរទៅមជ្ឈឹមបូព៌ា ប៉ុន្តែឥឡូវនេះគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្រុមអារ៉ាប៊ីសាអូឌីត ហើយនឹងទទួលបាន ១៩លានអឺរ៉ូក្នុងមួយរដូវកាល៕