ទីបំផុត Ashley Young សម្រេចចិត្តអំពីអនាគតខ្លួននៅ Everton ហើយ

បរទេស៖ អតីតតារាឆ្នើមក្លឹប Manchester United កីឡាករ Ashley Young បានធ្វើការចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Everton ដែលមានរយៈពេល ១ឆ្នាំទៀត កាលពីថ្ងៃអង្គារ៍កន្លងទៅ។

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយ កីឡាករ Young បានប្រាប់ទៅកាន់ Everton’s official website ថា “វាជារឿងដែលខ្ញុំមិនបាច់គិតនោះទេ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​ចាត់​ការ​ទូទៅ​មុន​ចប់​រដូវ​កាល។ គាត់​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ចង់​ធ្វើ​អ្វី បើ​ខ្ញុំ​ចង់​នៅ ហើយ​ខ្ញុំ​ឆ្លើយ​ភ្លាម​ថា បាទ ព្រោះ​ខ្ញុំ​ស្រលាញ់​ពេល​វេលា​របស់​ខ្ញុំ​នៅ​ទីនេះ។ Kevin [Thelwell] ក៏ដូចគ្នាដែរ”៕

Previous articleក្រុម U16 កម្ពុជា វាយបកតាមស្មើជាមួយក្រុមវៀតណាម នៃវគ្គសន្សំពិន្ទុពូល B នៃជើងឯកអាស៊ាន ASEAN U16 Boys’ Championship 2024
Next articleនៅសល់តែរឿងមួយនេះទៀតទេ!! Olise នឹងអាចទៅចូលរួមជាមួយក្លឹប Bayern ជាផ្លូវការណ៍ហើយ