Juventus យកកីឡាករ Joseph Nonge Boende ទៅប្តូរនឹងកីឡាករម្នាក់របស់ក្លឹប Nice

បរទេស៖ ក្លឹប Juventus កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីអាចចុះហត្ថលេខាយកកីឡាករ Khephren Thuram ពីក្លឹប Nice ដោយក្លឹបយក្សនៅអ៊ីតាលីបានដាក់បញ្ចូលនៅខ្សែបម្រើវ័យ ១៩ឆ្នាំ កីឡាករ Joseph Nonge Boende ចូលទៅក្នុងលក្ខខណ្ឌនៃការដោះដូរនេះ។

Khephren Thuram Nice

នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Niuce កំពុងពិចារណាលើសំណើនេះ ដោយបានកំណត់តម្លៃពី ១៨លានអឺរ៉ូទៅ ២០ លានអឺរ៉ូសម្រាប់ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៣ឆ្នាំ។ ក្លឹប Juventus បានឈានដល់ការព្រមព្រៀងជាមួយនឹងអ្នកតំណាងរបស់កីឡាករ Thuram សម្រាប់កិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ២០២៩៕

Previous articleVarane កំពុងពិភាក្សាជាមួយនឹងក្លឹបនៅអ៊ីតាលី
Next articleកីឡាករ Taylor ត្រៀមទៅចូលរួមជាមួយក្លឹបទើបប្រម៉ូតឡើងមក Premier League