Chelsea កំពុងចរចាទិញកីឡាករម្នាក់ពីក្លឹបនៅលីគអាមេរិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea បានបើកការពិភាក្សាជាមួយនឹងក្លឹប Atlanta នៅ Major League Soccer សម្រាប់ការផ្ទេរកីឡាករ Caleb Wiley ហើយការចរចាកំពុងឈានទៅដល់ចំនុចចុងក្រោយ។

Caleb Wiley Atlanta United MLS 2023

ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើកីឡាករវ័យ ១៩ ឆ្នាំរូបនេះនឹងក្លាយជាការចុះហត្ថលេខាសម្រាប់ក្រុមឈុតធំរបស់តោខៀវ ឫយ៉ាងណា។ ខណៈមានរបាយការណ៍បានបញ្ជាក់ថាកីឡាករ Caleb Wiley អាចនឹងអនុញ្ញាតអោយខ្ចីជើងទៅក្លឹប Strasbourg ក្រោយបញ្ចប់ការចុះហត្ថលេខា៕

Previous articleកីឡាករ Taylor ត្រៀមទៅចូលរួមជាមួយក្លឹបទើបប្រម៉ូតឡើងមក Premier League
Next articleBarca កំពុងជម្រុញការផ្ទេរខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Hull City