Arteta ចង់បានខ្សែការពារអ៊ីតាលី មកលេងចាប់ដៃគូរនឹងកីឡាករ William Saliba

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Arsenal បានសាកសួរអំពីការផ្ទេរខ្សែការពារវ័យ ២២ឆ្នាំកីឡាករ Riccardo Calafiori ដែលគាត់ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Chelsea ផងដែរ។

Riccardo-Calafiori

កីឡាករ Riccardo Calafiori ត្រូវបានចាប់ទុកថាជាខ្សែការពារវ័យក្មេងដ៏ល្អម្នាក់ក្នុងព្រឹត្តិការណ៍ Euro ២០២៤ ហើយគាត់​អាច​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់ក្លឹប Arsenal ក្នុង​រយៈ​ពេល​វែង។ កីឡាករសញ្ជាតិអ៊ីតាលី អាចនឹងត្រូវចាប់ដៃគូរជាមួយនឹងកីឡាករ William Saliba ក្នុង​តំបន់​ការពារ​របស់ក្លឹប Arsenal។ ហើយគាត់ក៏ជាកីឡាករម្នាក់ ដែលអាចលេងក្នុងតំណែងជាខ្សែការពារឆ្វេងបានផងដែរ៕

Previous articleArne Slot កំពុងជម្រុញអោយមានការផ្ទេរកីឡាករ Bayern ម្នាក់នេះអោយកាន់តែឆាប់
Next articleក្លឹប Borussia Dortmund និងកីឡាករ Gio Reyna បានសម្រេចចិត្តធ្វើរឿងមួយនេះ