Arne Slot កំពុងជម្រុញអោយមានការផ្ទេរកីឡាករ Bayern ម្នាក់នេះអោយកាន់តែឆាប់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Liverpool បានធ្វើការទំនាក់ទំនង់ទៅកាន់តារាឆ្នើមរបស់ក្លឹប Bayern កីឡាករ Joshua Kimmich។

Joshua Kimmich Bayern 2024

ក្លឹបហង្សក្រហមបានបញ្ជាក់ថាចង់ធ្វើការដំណើរការរឿងនេះអោយបានកាន់តែឆាប់រហ័សដោយសារតែពួកគេដឹងថា Arsenal និង Barcelona មានការចាប់អារម្មណ៍ទៅលើរូបគាត់ដូចគ្នា ខណៈក្លឹប Manchester City ត្រូវបានរំពឹងទុកថានឹងធ្វើការសាកសួរអំពីការផ្ទេរយកកីឡាកររូបនេះមកលេងនៅក្រោមការដឹកនាំរបស់លោក Pep Guardiola ម្តងទៀត។ យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថាក្លឹប Liverpool បានត្រៀមខ្លួនក្នុងការផ្តល់នៅសំណើរប្រាក់ឈ្នួលដែលស្មើរទៅនឹងក្លឹប Barcelona បានផ្តល់អោយកីឡាកររូបនេះ ដើម្បីអាចទាក់ទាញតារាអាល្លឺម៉ង់ឱ្យមកកាន់ក្របខ័ណ្ឌ Premier League ៕

Previous articleរឿងរបស់ Man Utd និងកីឡាករ De Ligt បានវិវត្តន៍ដល់ចំនុចនេះហើយ
Next articleArteta ចង់បានខ្សែការពារអ៊ីតាលី មកលេងចាប់ដៃគូរនឹងកីឡាករ William Saliba