រឿងរបស់ Man Utd និងកីឡាករ De Ligt បានវិវត្តន៍ដល់ចំនុចនេះហើយ

បរទេស៖ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរលើកិច្ចសន្យាសម្រាប់ខ្សែការពារ Matthijs de Ligt របស់ក្លឹប Bayern Munich ដោយពួកគេបានកំណត់យកកីឡាករសញ្ជាតិហូឡង់រូបនេះជាគោលដៅផ្ទេរនៅរដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានអោយដឹងថាក្លឹប Manchester United និងលោក Erik ten Hag មានគោលដៅតែមួយ ហើយបានរៀបចំសំណើរបើចំហមួយសម្រាប់កីឡាករ De Ligt ដើម្បីសម្លឹងមើលការផ្ទេរកីឡាករសញ្ជាតិហូឡង់។ យោងតាមរបាយការណ៍កីឡាករ De Ligt នឹងត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេល ៥ឆ្នាំនៅពេលចុះហត្ថលេខាផ្ទែរមកកាន់ក្លឹបបិសាចក្រហម សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Sir Jim Ratcliffe នឹងត្រូវចរចាជាមួយក្លឹប Bayern Munich លើតម្លៃផ្ទេរសម្រាប់កីឡាករវ័យ ២៤ឆ្នាំ ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧៕

Previous articleក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងក្នុងការប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី
Next articleArne Slot កំពុងជម្រុញអោយមានការផ្ទេរកីឡាករ Bayern ម្នាក់នេះអោយកាន់តែឆាប់