បញ្ហាមួយនេះ អាចជាឪកាសសម្រាប់ក្លឹបដែលចង់ផ្ទេរយក Mohammed Kudus ពីក្លឹប West Ham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Mohammed Kudus ដែលមានតម្លៃ ៨៥លានផោន នឹងមិនមានប្រសិទ្ធិភាពនោះទេសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះនេះ។

លក្ខខណ្ឌមួយនេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ហើយ West Ham មានការជឿជាក់ថាអាចនឹងរក្សាទុកគាត់បាននៅក្លឹប។ កីឡាករ Kudus ស្ថិតនៅក្រោមកុងត្រាជាមួយនឹងក្លឹបរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ជាមយយនឹងជម្រើសបន្តថែមមួយរដូវកាលទៀត៕

Previous articleDe Ligt ឆ្លើយតបទៅនឹងសំណើរផ្ទេររបស់ Man Utd ហើយ
Next articleពាក្យយ៉ាងខ្លីសម្រាប់បង្ហាញអនាគត Nico Jackson ជាមួយ Chelsea