Chelsea ឆ្លើយតបទៅនឹងសំណើរសុំខ្ចីជើងកីឡាករ Chukwuemeka របស់ក្លឹប AC Milan

បរទេស៖ ក្រុមនៅក្របខណ្ឌ Serie A បានផ្តល់សំណើរដើម្បីផ្ទេរយកកីឡាករវ័យ ២០ឆ្នាំ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២៤-២៥ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស Corriere dello Sport បានអោយដឹងថាក្រុមតោខៀវបានច្រានចោលនៅសំណើរនេះហើយ ដោយពួកគេចាប់អារម្មណ៍ទៅលើតែការផ្ទេរជាអចិន្ត្រៃយ៍ប៉ុណ្ណោះ។

Christian Pulisic AC Milan 2023-24

ក្លឹប AC Milan សង្ឃឹមថានឹងទាក់ទាញខ្សែបម្រើប្រយុទ្ធទៅកាន់ទឹកដី San Siro ដែលជាកន្លែងអតីតមិត្តរួមក្រុម Chelsea កីឡាករ Christian Pulisic និង Ruben Loftus-Cheek មានភាពរីកចម្រើនចាប់តាំងពីមកចូលរួមជាមួយកាលពីឆ្នាំមុន។ កីឡាករ Chukwuemeka បានមកកាន់ទឹកដី Stamford Bridge ពីក្លឹប Aston Villa ក្នុងឆ្នាំ២០២២ ប៉ុន្តែបានបង្ហាញខ្លួនតែ ២៧ប្រកួតប៉ុណ្ណោះចាប់តាំងពីមកដល់ ហើយកាលពីរដូវកាលមុនគាត់បានបង្ហាញខ្លួនតែ ១២ដងប៉ុណ្ណោះដោយសារតែបញ្ហារបួស។

កីឡាករ Chukwuemeka របស់ក្លឹប Chelsea មិនមែនជាកីឡាករតែម្នាក់ដែលក្លឹប AC Milan ចាប់អារម្មណ៍នៅរដូវក្តៅនេះទេ។ ពួកគេក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងខ្សែប្រយុទ្ធ Romelu Lukaku បន្ទាប់ពីកីឡាកររូបនេះបានចំណាយពេលលេងខ្ចីជើងនៅក្លឹប AS Roma កាលពីឆ្នាំមុន ហើយខាងក្លឹប Chelsea ក៏មានបំណងចង់លក់គាត់ផងដែរ។ ទន្ទឹមនឹងនេះដែរក្លឹប Milan ក៏កំពុងសម្លឹងមើលអតីតខ្សែប្រយុទ្ធរបស់ក្លឹប Chelsea គឺកីឡាករ Tammy Abraham ។

Carney Chukwuemeka Chelsea 2023-24

ក្លឹប AC Milan មានឆន្ទៈក្នុងការរង់ចាំ ថាតើក្លឹប Chelsea អាចនឹងមានការផ្លាស់ប្តូរនៅជំហររបស់ខ្លយនចំពោះកីឡាករ Chukwuemeka ដែរ ឫទេ នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ហើយបានយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាពួកគេកំពុងសម្លឹងរកមើលការចុះហត្ថលេខាយកកីឡាករ Youssouf Fofana ពីក្លឹប Monaco ផងដែរ៕

Previous articleArsenal និង Chelsea ជាក្រុមដែលប្រជែងគ្នាយកខ្សែការពារឆ្នើមសញ្ជាតិអ៊ីតាលី
Next articleChelsea ចាប់អារម្មណ៍ចង់បានខ្សែបម្រើស្លាប Wesley Gassova