McTominay ក្លាយជាគោលដៅចំបង របស់ក្លឹបមួយចំនួននៅ Premier League

បរទេស៖ ក្លឹប Manchester United មានឆន្ទៈក្នុងការចែកផ្លូវជាមួយនឹងខ្សែបម្រើ McTominayនៅក្នុងរដូវក្តៅ ខណៈដែលពួកគេកំពុងត្រូវការប្រមូលនៅសាច់ប្រាក់ដើម្បីធ្វើការចុះហត្ថលេខាយកកីឡាករថ្មី ហើយបើយោងតាមការចេញផ្សាយរបស់ Manchester World បានអោយដឹងថាក្លឹប Fulham នៅពេលនេះបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ McTominay ហើយលោក Marco Silva ចង់នាំយកគាត់មកកាន់ Fulham។

Scott McTominay Rasmus Hojlund

ការផ្ទេរទៅកាន់ក្លឹបនៅទីក្រុងឡុងដ៏ អាចធ្វើអោយកីឡាករ McTominay ទៅជួបជុំនឹងមិត្តរួមក្រុមចាស់ United កីឡាករ Andreas Pereira ប៉ុន្តែក៏មានក្លឹប Newcastle, West Ham និង Southampton ដែលបានចាប់អារម្មណ៍ទៅលើកីឡាករវ័យ​២៧ឆ្នាំរូបនេះដូចគ្នា។

កីឡាករ McTominay បានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ដងនៅ Premier League សម្រាប់ក្លឹប United កាលពីរដូវកាលមុន។ វាត្រូវបានគេរាយការណ៍នៅក្នុងខែមីនាថាបិសាចក្រហមកំពុងពិចារណាផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីដោយសារតែទម្រង់លេងដ៏ល្អរបស់គាត់ក្រោមការដឹកនាំរបស់លោក Erik ten Hag។

McTominay

មិនមានកិច្ចសន្យាថ្មីណាមួយសម្រាប់កីឡាករសញ្ជាតិស្កុតឡេននោះទេ ហើយទំនង់ជាគាត់អាចនឹងត្រូវដាក់លក់នៅក្នុងរដូវក្តៅនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ McTominay នៅ Old Trafford មានសុពលភាពដល់ឆ្នាំ២០២៥៕

Previous articleChelsea ចាប់អារម្មណ៍ចង់បានខ្សែបម្រើស្លាប Wesley Gassova
Next articleNapoli នៅតែប្រកាន់ជំហរនេះដដែរ ចំពោះរឿងកីឡាករ Kvaratskhelia