បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Napoli មិនមានបំណងផ្លាស់ប្តូរនៅជំហររបស់ពួកគេទៅលើការផ្ទេរកីឡាករ Kvaratskhelia នោះទេ ខណៈដែលពួកគេនឹងមិនលក់តារាហ្សកហ្ស៊ីក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដាច់ខាត។
ក្លឹប Paris Saint-Germain នៅតែបន្តចាប់អារម្មណ៍លើកីឡាកររូបនេះ ប៉ុន្តែពួកគេមិនទាន់ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រុមនៅ Serie A នៅឡើយទេ។ ម្ចាស់ជើងឯកអ៊ីតាលីនៅរដូវកាល ២០២២/២៣ ទំនងជានឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើស្លាបម្នាក់នេះ៕