បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹថាក្លឹបយក្សនៅ Premier League គឺក្លឹប Arsenal បានត្រៀមក្នុងការយកឈ្នះទៅលើក្លឹប Chelsea និង Juventus ក្នុងការប្រជែងយកខ្សែការពារអ៊ីតាលី និងក្លឹប Bologna កីឡាករ Riccardo Calafiori នៅរដូវក្តៅនេះ។
ក្លឹបកាំភ្លើងធំត្រៀមក្នុងការយល់ព្រមព្រៀងជាមួយក្លឹប Bologna ទៅលើតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូដើម្បីអាចចុះហត្ថលេខាយកខ្សែការពារវ័យ ២២ឆ្នាំនេះ៕