Ben Chilwell កំពុងជួបនៅបញ្ហា ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Enzo Maresca

បរទេស៖ អតីតគ្រូបង្វឹកក្លឹប Leicester City លោក Maresca ដែលបានមកជំនួសតំណែងរបស់លោក Mauricio Pochettino ក្នុងនាមជាគ្រូបង្វឹកក្រុម Chelsea ថ្មី នៅដើមរដូវក្តៅនេះ គ្រោងនឹងនាំយកការផ្លាស់ប្តូរជាច្រើនមកកាន់ក្រុមមួយនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីចូលចិត្តធ្វើការជាមួយនឹងកីឡាករដែលអាចលេងបានច្រើនមុខតំណែង ហើយវិធីសាស្រ្តនេះត្រូវបានអោយឈ្មោះថា “Swiss Army Knife”។

Maresca

ក្លឹប Chelsea កំពុងសម្លឹងរកមើលការផ្ទេរយកខ្សែការពារជើងឆ្វេងរបស់ជម្រើសជាតិអ៊ីតាលីកីឡាករ Riccardo Calafior ខណៈដែលលោក Maresca សម្លឹងឃើញក្នុងការដាក់គាត់លេងជាខ្សែការពារឆ្វេង ដែលមានកីឡាករ៤នាក់នៅតំបន់ការពារ ឫក៏ជាខ្សែការពារកណ្តាលឆ្វេង នៅពេលលេងមានកីឡាករ ៣នាក់នៅតំបន់ខាងក្រោម។ ក្នុងករណីដែលលេងមានខ្សែការពារកណ្តាល ៣ នោះកីឡាករ Reece James និង Marc Cucurella អាចនឹងត្រូវរុញអោយឡើងមកលេងក្នុងតំណែងជាស្លាបឆ្វេង-ស្តាំខាងក្រោម ឫក៏លេងក្នុងនាមជាខ្សែបម្រើ។

ប្រភពដដែលបានអោយដឹងថាកីឡាករជម្រើសជាតិអង់គ្លេស Chilwell បានមើលឃើញថាខ្លួនឯងជាចំណែកលើសសម្រាប់ក្រុមលោក Maresca នៅក្នុងរដូវក្តៅនេះ ស្របជាមួយនឹងកីឡាករ Trevoh Chalobah ម្នាក់ទៀត។ ដោយឡែកអនាគតរបស់កីឡាករ Conor Gallagher នៅតែមិនច្បាស់លាស់ចំពេលមានការចាប់អារម្មណ៍បន្តពី Tottenham និង Aston Villa ។

Chelsea Bournemouth Premier League Moises Caicedo

ក្លឹបតោខៀវនឹងចាប់ផ្តើមការប្រកួតទេសចរណ៍រស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះជាមួយនឹងកីឡាករដែលមិនជាប់ភារកិច្ចអោយជម្រើសនៅព្រឹត្តិការណ៍ Euro ២០២៤។ កីឡាករដែលនៅសល់ត្រូវបានគេរំពឹងទុកនឹងត្រូវរៀបចំឡើងវិញនៅចុងខែនេះ មុនពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល៕

Previous articleArteta គ្រោងចំណាយលុយ ៥០លានអឺរ៉ូ ផ្ទេរយកខ្សែការពាររបស់ Bologna
Next articleMan Utd ទម្លាក់តម្លៃខ្លួន Rashford មកត្រឹម… ដើម្បីអាចលក់ចេញអោយបានឆាប់