បរទេស៖ ក្លឹប Manchester United មានឆន្ទៈក្នុងការចែកផ្លូវជាមួយនឹងខ្សែបម្រើ McTominayនៅក្នុងរដូវក្តៅ ខណៈដែលពួកគេកំពុងត្រូវការប្រមូលនៅសាច់ប្រាក់ដើម្បីធ្វើការចុះហត្ថលេខាយកកីឡាករថ្មី ហើយបើយោងតាមការចេញផ្សាយរបស់ Manchester World បានអោយដឹងថាក្លឹប Fulham នៅពេលនេះបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ McTominay ហើយលោក Marco Silva ចង់នាំយកគាត់មកកាន់ Fulham។
ការផ្ទេរទៅកាន់ក្លឹបនៅទីក្រុងឡុងដ៏ អាចធ្វើអោយកីឡាករ McTominay ទៅជួបជុំនឹងមិត្តរួមក្រុមចាស់ United កីឡាករ Andreas Pereira ប៉ុន្តែក៏មានក្លឹប Newcastle, West Ham និង Southampton ដែលបានចាប់អារម្មណ៍ទៅលើកីឡាករវ័យ២៧ឆ្នាំរូបនេះដូចគ្នា។
កីឡាករ McTominay បានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ដងនៅ Premier League សម្រាប់ក្លឹប United កាលពីរដូវកាលមុន។ វាត្រូវបានគេរាយការណ៍នៅក្នុងខែមីនាថាបិសាចក្រហមកំពុងពិចារណាផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីដោយសារតែទម្រង់លេងដ៏ល្អរបស់គាត់ក្រោមការដឹកនាំរបស់លោក Erik ten Hag។
មិនមានកិច្ចសន្យាថ្មីណាមួយសម្រាប់កីឡាករសញ្ជាតិស្កុតឡេននោះទេ ហើយទំនង់ជាគាត់អាចនឹងត្រូវដាក់លក់នៅក្នុងរដូវក្តៅនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ McTominay នៅ Old Trafford មានសុពលភាពដល់ឆ្នាំ២០២៥៕