តើការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ២០២៤ អាចជាប្រកួតចុងក្រោយរបស់ Messi ឫទេ?

បរទេស៖ កីឡាករ Messi ទើបស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនអោយក្រុមអាហ្សង់ទីនៅព្រឹត្តិការណ៍ Copa America ២០២៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមកាណាដា ហើយបានជួយក្រុមរបស់គាត់បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ។ ពួកគេនឹងត្រូវជួបជាមួយក្រុមអ៊ុយរូហ្គាយ ឬកូឡុំប៊ីនៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលតារាឆ្នើមក្លឹប Inter Miami រូបនេះហាក់ដឹងថាអាជីពរបស់គាត់កំពុងតែធ្លាក់ចុះ។

Lionel Messi Argentina Copa America 2024

ទោះបីជាកីឡាករ Messi ទើបតែស៊ុតបញ្ចូលគ្រាប់ដំបូងប៉ុណ្ណោះនៅ Copa ២០២៤ ក៏ប៉ុន្តែគាត់ក៏បានបញ្ជូនបាល់អោយមិត្តរួមក្រុមម្តងក្នុងការប្រកួតវគ្គសន្សំពិន្ទុនៅក្នុងពូលដូចគ្នា។ កីឡាករ Messi បាននិយាយប្រាប់ទៅកាន់វិទ្យុ D Sports ថា៖ “បាទ ខ្ញុំដឹងថា ទាំងនេះគឺជាការប្រកួតចុងក្រោយ… ខ្ញុំរីករាយនឹងការប្រកួតទាំងនេះឱ្យអស់ពីសមត្ថភាព។ វាមិនមែនជារឿងងាយស្រួលទេក្នុងការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត យើងត្រូវរីករាយ និងរីករាយគ្រប់ពេល”។

Rodrigo De Paul Argentina Canada Copa America 09072024

ក្រុមអាហ្សង់ទីនបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ហើយនឹងត្រូវរងចាំមើលការប្រកួតរវាងអ៊ុយរូហ្គាយជាមួយកូឡុំប៊ី។ ពួក​គេ​នឹង​ជួប​អ្នក​ឈ្នះ​នៅ​យប់​ថ្ងៃ​អាទិត្យ ហើយវាត្រូវបានគេមើលឃើញថាការប្រកួតនេះអាចជាការប្រកួតចុងក្រោយរបស់ Messi សម្រាប់ក្រុមជម្រើសជាតិ បើទោះបីជាគាត់មិនបានបដិសេធសម្រាប់ការលេងរហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅអាមេរិកខាងជើងក៏ដោយ៕

Previous articleArsenal បង្ហើបតម្លៃខ្លួន Smith Rowe ខណៈមានក្លឹបនៅ Premier League ចង់បាន
Next articleWolves បានឆ្លើយតបទៅនឹង Arsenal ចំពោះសំណើរសុំផ្ទេរអ្នកចាំទី