Wolves បានឆ្លើយតបទៅនឹង Arsenal ចំពោះសំណើរសុំផ្ទេរអ្នកចាំទី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានឱ្យដឹងថាសំណើររបស់ក្លឹប Arsenal ដែលផ្ញើរទៅកាន់ក្លឹប Wolverhampton Wanderers សម្រាប់ផ្ទេរយកអ្នកចាំទី Dan Bentley ត្រូវបានច្រានចោលហើយ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Arsenal ក៏ដោយ ប៉ុន្តែក្លឹប Wolves បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងពិចារណាក្នុងការលក់អ្នកចាំទី Bentley ប្រសិនជាពួកគេទទួលបានសំណើរដល់សមរម្យមួយ ដែលអាចអោយពួកគេយកកញ្ចប់ថវិកានេះទៅធ្វើការវិនិយោគពង្រឹងក្រុមរបស់ខ្លួនឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយសំណើរដំបូងរបស់ក្លឹប Arsenal គឺស្ថិតនៅឆ្ងាយពីអ្វីដែលក្លឹប Wolves សម្លឹងមើលឃើញ។

កីឡាករ Bentley ដែលមកចូលរួមជាមួយនឹងក្លឹប Wolves កាលពីខែមករា ឆ្នាំ២០២៣ ទើបតែបង្ហាញខ្លួនបានតែ ៥ប្រកួតប៉ុណ្ណោះ។ ទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Arsenal ដែលកំពុងសម្លឹងរកមើលការពង្រឹងនៅកន្លែងអ្នកចាំទី ខណៈកីឡាករ Aaron Ramsdale អាចនឹងចាកចេញពីក្លឹប៕

Previous articleតើការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ២០២៤ អាចជាប្រកួតចុងក្រោយរបស់ Messi ឫទេ?
Next articleក្លឹបយក្សនៅអ៊ីតាលី កំពុងជម្រុញអោយមានការផ្ទេរ Jadon Sancho