ក្លឹបយក្សនៅអ៊ីតាលី កំពុងជម្រុញអោយមានការផ្ទេរ Jadon Sancho

បរទេស៖ ក្លឹប Juventus កំពុងខិតខំប្រឹងប្រែងក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លឹប Manchester United កីឡាករ Jadon Sancho ខណៈកីឡាកររូបនេះក៏បង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរមួយនេះដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថា ខ្សែបម្រើវ័យ ២៤ឆ្នាំដែលមានបញ្ហាជាមួយនឹងអ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag កំពុងស្វែងរកការចាប់ផ្តើមអាជីពថ្មីរបស់ខ្លួននៅក្លឹបយក្សអ៊ីតាលី។

កីឡាករ Sancho ដែលបានចំណាយពេលកាលពីរដូវកាលមុន ក្នុងការលេងខ្ចីជើងនៅក្លឹប​ Borussia Dortmund បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប ក្រោយគាត់បានជួយក្លឹបនៅអាឡឺម៉ងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League។ ទោះបីជាយ៉ាងណាក៏ដោយ អនាគតរបស់គាត់ហាក់មិនទាន់មានភាពច្បាស់លាស់នៅ Old Trafford ដោយសារតែទំនាក់ទំនង់ដ៏តឺងតែងរវាងគាត់ជាមួយនឹងលោក Erik ten Hag។

ក្លឹប Manchester United បានទាមទារនៅតម្លៃ ៤០លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលវាជាតួរលេខយ៉ាងខ្ពស់សម្រាប់ក្លឹប Dortmund ក្នុងការផ្ទេរយក។ ផ្ទុយទៅវិញក្លឹប Juventus អាចនឹងត្រូវលក់កីឡាករមួយចំនួនចេញជាមុនសិន ប្រសិនជាក្លឹបពិតជាចង់ផ្ទេរយកកីឡាករ Sancho មែននោះទេ៕

Previous articleWolves បានឆ្លើយតបទៅនឹង Arsenal ចំពោះសំណើរសុំផ្ទេរអ្នកចាំទី
Next articleMuller សម្រេចចិត្តចូលនិវត្តន៍ ក្រោយចំណាយពេល ១៤ឆ្នាំជាមួយក្រុមជម្រើសជាតិ