Muller សម្រេចចិត្តចូលនិវត្តន៍ ក្រោយចំណាយពេល ១៤ឆ្នាំជាមួយក្រុមជម្រើសជាតិ

បរទេស៖ បន្ទាប់ពីប្រទេសអាឡឺម៉ង់មានការខកចិត្តក្រោយធ្លាក់ពីព្រឹត្តិការណ៍ Euro ២០២៤ ក្រោមទ្វៃជើងរបស់ក្រុមអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាការប្រកួតនេះជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់សម្រាប់ក្រុមឥន្ទ្រីដែកអាឡឺម៉ង់។

កីឡាករ Muller បាននិយាយថា៖ “និយាយ​តាម​ពិត វា​អាច​ថា​នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ចុង​ក្រោយ​របស់​ខ្ញុំ​។ ខ្ញុំ​នឹងអាច​អង្គុយ​ជាមួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នៅ​ពេល​ក្រោយ។ យើង​មាន​ទំនាក់​ទំនងដ៏ល្អមួយ។ ប៉ុន្តែដូច​ដែល​ខ្ញុំ​បាន​និយាយ វា​ពិត​ជា​អាច​កើតឡើង”។

Thomas Muller Germany Ukraine

នេះបើយោងតាមការចេញផ្សាយរបស់ Bild Sport បានអោយដឹងថាកីឡាករ Muller បានបញ្ជាក់ថានេះជាការលេងប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ ហើយនឹងប្រកាសពីការចូលនិវត្តន៍របស់គាត់ពីក្រុមជម្រើសផងដែរ។ គាត់នឹងដើរតាមគន្លងរបស់កីឡាករ Toni Kroos ដែលមិនត្រឹមតែបានចាកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Euro ២០២៤ ប៉ុន្តែគាត់ក៏បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Muller នឹងបន្តការលេងអោយក្រុម Bayern Munich និងគោរពតាមកិច្ចសន្យាដែលគាត់នៅមានរហូតដល់ឆ្នាំ២០២៥។

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ Muller គឺជា​តួអង្គ​សំខាន់​មួយ​ក្នុង​វិស័យ​បាល់ទាត់​អាឡឺម៉ង់ ដែលត្រូវបាន​គេ​ស្គាល់​ថា​មាន​ភាព​ប៉ិនប្រសប់ ភាពឆ្លាតវៃ និង​សមត្ថភាព​នៃការស៊ុត​បញ្ចូលទី។ ការរួមចំណែករបស់គាត់មិនត្រឹមតែការបង្ហាញសមត្ថភាពនៅលើទីលាននោះទេ ប៉ុន្តែក៏បង្ហាញអំពីការដឹកនាំ និងឥទ្ធិពលរបស់គាត់ទៅលើក្រុមផងដែរ។ ការបង្ហាញខ្លួនលើដំបូងរបស់គាត់អោយក្រុមជម្រើស គឺនៅខែមីនា ឆ្នាំ២០១០ ដែលជាការប្រកួតជាមួយនឹងក្រុមអាហ្សង់ទីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គាត់បានស៊ុតបញ្ចូលទី ៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣១ដងអោយក្រុមអាឡឺម៉ង់។ គាត់ជាកីឡាករទី៣ ដែលបង្ហាញខ្លួនបានច្រើនអោយក្រុមជម្រើសជាតិ ខណៈកីឡាករ Lothar Matthäus (១៥០ប្រកួត, ស៊ុត ៦៣គ្រាប់) និងកីឡាករ Miroslav Klose (១៣៧ប្រកួត, ស៊ុត ៤៦គ្រាប់)។

Thomas Muller Germany 2024

ការ​ចូល​និវត្តន៍​របស់កីឡាករ Muller ពី​ជម្រើសជាតិអាចចាប់ទុក​ជា​ការ​បញ្ចប់​នៃ​យុគសម័យ​នៃ​បាល់ទាត់​អាឡឺម៉ង់។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១០ គឺគាត់បានរួមចំណែកជួយក្រុមជម្រើសអោយឈ្នះ World Cup ២០១៤៕

Previous articleក្លឹបយក្សនៅអ៊ីតាលី កំពុងជម្រុញអោយមានការផ្ទេរ Jadon Sancho
Next articleNico Williams បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សនៅអេស្ប៉ាញ