បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Victor Osimhen នៅតែស្ថិតក្នុងបញ្ជីដែលក្លឹប PSG ប្រសិនជាពួកគេនឹងលក់ខ្សែប្រយុទ្ធម្នាក់ចេញមែននោះនៅរដូវក្តៅនេះ។
មិនតាន់មានការដាក់សំណើរផ្លូវការនៅលើតុនោះទេ ប៉ុន្តែគាត់ជាកីឡាករម្នាក់នៅក្នុងបញ្ជីរបស់ក្លឹប PSG ខណៈក្លឹបនៅ Saudi Pro League ក៏ចង់បានគាត់ផងដែរ។ ប្រសិនជា Osimhen ចាកចេញមែន ក្លឹប Napoli នឹងចរចាការផ្ទេរកីឡាករ Romelu Lukaku៕